Comments Off

កូរ៉េ​ខាងជើងថាខ្លួន​អាច​បាញ់សាក​ល្បងមីស៊ីល​ឆ្លងទ្វីបនៅពេល​ណាក៏បាន​ដែរ

កាលពី​ថ្ងៃអាទិត្យ កូរ៉េខាងជើង​បានប្រកាស​ថា​ខ្លួន​អាច​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​នៅពេលណា​ក៏បាន​ នៅ​ទីតាំង​ណាមួយ​ដោយ លោក គីម ជុន អ៊ុន ។

លោក គីម ជុន អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​បាន​និយាយ​កាលពី​ថ្ងៃទី​១​ខែមករា​ថា ប្រទេស​ដែលមាន​​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​របស់​លោក​គឺ​ត្រៀមខ្លួន​បម្រុង​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​នៅពេលណា​​ក៏បាន​ដែរ​។​កាលពី​ថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក  Ash Carter បាន​និយាយថា សមត្ថភាព​នៃ​អាវុធ​​នុយ​ក្លែ​អ៊ែរ​និង​កម្មវិធី​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង ត្រូវបាន​ចាត់ទុកថា​ជាការ​គំរាមកំហែង​ធ្ងន់ធ្ងរ​​ដល់​សហរដ្ឋអាមេរិក ហើយ​ខ្លួន​(​អាមេរិក​)​បាន​ត្រៀមខ្លួន​ដើម្បី​ចាំ​បាញ់​ទម្លាក់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នេះ​។​
អ្នក​ពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​ម្នាក់ ដែល​ត្រូវបាន​ដកស្រង់​សម្តី​​ដោយ ​ទីភ្នាក់ងារសារព័ត៌មាន​KCNA បាន​និយាយថា ” មី​ស៊ី​ល​ឆ្លង​ទ្វីប​នេះ នឹងត្រូវ​បាន​បាញ់​នៅពេល​ណាមួយ​និង​នៅ​កន្លែង​ណាមួយ​ដែល​ត្រូវបាន​កំណត់ដោយ​ទីបញ្ជាការ​ជាន់ខ្ពស់​កូរ៉េខាងជើង​”​។​

Korea1 Korea2

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!