0

រុស្ស៊ី​ចាប់ផ្តើមដ​កទ័ពចេញ​ពីប្រទេស​ស៊ីរីបណ្តើរ​ៗហើយ

មូ​ស្គូ​៖​មេបញ្ជាការ​យោធា​រុស្ស៊ី​បាន​និយាយថា រុស្ស៊ី​បានចាប់ផ្ដើម​ដក​កងទ័ព​របស់ខ្លួន​ចេញពី​ប្រទេស​ស៊ី​រី​ជា​បណ្ដើរៗ​ហើយ ដោយ​ក្នុងនោះ​កង​នាវា​ដឹក​យន្ដហោះ​ចម្បាំង​នឹងត្រូវ​ចាកចេញ​មុនគេ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន BBC​។​
​ការប្រកាស​របស់​ប្រមុខ​យោធា​រុស្ស៊ី លោក Valery Gerasimov ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​រុស្ស៊ី និង​តួ​ក​គី​បាន​ឈានដល់​កិច្ចព្រមព្រៀង​ស្ដី​ពីបទ​ឈប់​បាញ់ នៅ​ទូទាំងប្រទេស​ស៊ី​រី​។ លោក Valery Gerasimov បានបញ្ជាក់​ដូច្នេះ​ថា ក្រសួងការពារជាតិ​បានសម្រេច​ចិត្ត​ចាប់ផ្ដើម​កាត់បន្ថយ​ចំនួន​កងទ័ព​នៅលើ​ទឹក​ដី​ស៊ី​រី​។​
​គួរ​បញ្ជាក់ថា កាលពី​ខែមីនា ឆ្នាំ​២០១៦ រុស្ស៊ី​ក៏​ធ្លាប់បាន​ប្រកាស​ពី​ការដក​កងទ័ព​ផងដែរ ក៏ប៉ុន្តែ​ទីក្រុង​មូ​ស្គូ នៅតែ​បន្ត​ដឹកនាំ​ការវាយប្រហារ​តាមផ្លូវ​អាកាស​ដដែល​៕

fn-2017-01-06-18-03-49-0-500x297

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!