Comments Off

ប៉ះ​ទង្គិច​គ្នារវាង​ក្រុមបង​ធំនៅក្នុង​ពន្ធនាគា​រនៅប្រេស៊ីល​បណ្តាលឲ្យ​មនុស្ស៥០​នាក់​ស្លាប់

ប្រេ​ស៊ី​ល​៖​សារព័ត៌មាន Channel News Asia បានចេញ​ផ្សាយ​ថា មានការ​ប៉ះទង្គិច​គ្នា​ដ៏​ដ៏​សាហាវ​មួយ​រវាង​ក្រុមបងធំ​នៅឯ​ពន្ធនាគារ​មួយកន្លែង​ស្ថិតក្នុង​ទីក្រុង Manaus នៃ​រដ្ឋ Amazon បណ្តាល​ឲ្យ​មនុស្ស​មនុស្ស​យ៉ាងហោចណាស់ ៥០​នាក់ ត្រូវបាន​សម្លាប់​។​
​ប្រធាន​សន្តិសុខ​នៃ​រដ្ឋ Amazon លោក Sergio Fontes បានឱ្យដឹងថា លោក មានការ​បារម្ភ​ដោយ​ខ្លាចក្រែង​ចំនួន​អ្នកស្លាប់​អាច​នឹងមាន​ច្រើនជាង​នេះ ខណៈ​អាជ្ញាធរ​សន្និដ្ឋានថា ការប៉ះទង្គិច​ដែល​បានកើត ឡើង​នៅ​ថ្ងៃអាទិត្យ គឺអាច​បង្កឡើង​ដោយសារ​ជម្លោះ​រវាង​ក្រុមបងធំ​នៅក្នុង​ពន្ធនាគារ Manaus​។​
​គួរ​បញ្ជាក់ថា ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ធ្លាប់បាន​រិះគន់​យ៉ាងខ្លាំង ចំពោះ​ការគ្រប់គ្រង​ប្រព័ន្ធ​ពន្ធនាគារ​របស់​អាជ្ញាធ​រ​ប្រេ​ស៊ី​ល ដែលជា​រឿយៗ​តែងតែ​បណ្ដាលឱ្យ រឿង​បែបនេះ​កើតឡើង​៕

fn-2017-01-02-22-24-50-0-500x286

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!