ហុងកុង៖ តារាសម្ដែងហុងកុង Myolie Wu ដែលទើបតែត្រលប់មក ពីក្រេបទឹកឃ្មុំរយៈជិត២ខែ ជាមួយស្វាមី Philip Lee បាននិយាយថាខ្លួននឹង នៅតែសិចស៊ី រហូតសម្រាលកូន រួចគឺមិនផ្លាស់ប្តូរនោះទេ។
ព័ត៌មានពី Asia star បានឲ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ក្នុងសន្និសីទសារព័ត៌មានម្សិលមិញនេះ តារាសម្តែងវ័យ៣៦ឆ្នាំ Myolie Wu បានស្លៀកឈុតពណ៌បៃតង ចាស់ចេញសាច់ខ្នង និងក្បាលពោះផងនោះ ពេលត្រូវសួរដល់រឿង ស្លៀកឈុតប៊ីគីនី នៅកោះម៉ាឌីវ តារារូបនេះ បានឆ្លើយថា ខ្លួននឹងនៅតែបន្ត សិចស៊ីរហូតដល់ សម្រាលកូនរួច គឺជាភរិយាសិចស៊ីម្នាក់។