0

ស្រី​ក្រមុំ​រាប់ពាន់​នាក់​ចូលរួម​រាំដោយ​បើក​សេរីភាព​ដើម​ទ្រូងនៅ​អាហ្វ្រិក​ខាង​ត្បូង

ក្រុង​ណូ​ង៉ូ​ម៉ា​៖ ស្ត្រី​ក្រមុំ​រាប់ពាន់នាក់ មិនបាន​ចុះ​ញ៉ម​នឹង​ព្រះអាទិត្យ​ក្តៅហែង និង​បាន​កាន់​ដើម​ត្រែង​ពួកគេ​យ៉ាង​ណែន​ជាប់​នឹង​ដៃ​ដោយ​ចូលរួម​នៅក្នុង​ ពិធី​រាំ​ដើម​ត្រែង​ទាំង​បើកចំហ​ទ្រូង​នៅឯ​ព្រះរាជវាំង eNyokeni ក្នុង ក្រុង​ណូ​ង៉ូ​ម៉ា ក្នុង​តំបន់ KwaZulu-Natal ប្រទេស​អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃ ទី​៥ ខែកញ្ញា កន្លងទៅ​។​

ពិធី​ឆ្នាំនេះ រំឭក​ខួប ៣០​ឆ្នាំ ចាប់តាំងពី​ស្តេច Goodwill Zwelithini បានធ្វើ​ឲ្យ​ប្រពៃណី​ដ៏​យូរលង់​នេះ​បាន​រស់​ឡើងវិញ​។ ពិធី​នេះ​ត្រូវបាន​ចាត់ទុកជា​ពិធី​ធំ​បំផុត​ក្នុងពេល​ប៉ុន្មាន​ឆ្នាំនេះ​។​ ថ្ងៃ​សុក្រ​នោះ គេ​បានឃើញ​ការចាប់ផ្តើម​ពិធីបុណ្យ​នេះ នៅពេល​នារី​វ័យក្មេង​រាប់ពាន់នាក់​បាន​ចូលរួម​នៅក្នុង​ពិធី​បង្ហាញ​ដើម​ ត្រែង​។ ស្រី​ក្រមុំ​ទាំងនេះ បានបង្ហាញ​ខ្លួន​ក្នុង​ចំនួន​ដ៏​ច្រើន ស្លៀកពាក់​តាម​ប្រពៃណី​របស់​ពួកគេ ជាមួយ​អង្កាំ​ចម្រុះ​ពណ៌ ញ៉ាំង​ឲ្យ​ពិធី​កាន់តែ​សប្បាយរីករាយ​។​

ស្រី​ក្រមុំ​ទាំងអស់នោះ ទទួលបាន​មោទនភាព​នៅក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ដែល​ចំណុច​សំខាន់​នៃ​ចំណាប់អារម្មណ៍​ត្រូវបាន​ផ្ដល់​ឲ្យ​ចំពោះ​ភាព​បរិសុទ្ធ ​របស់​ពួកគេ​។ នាង Babhekile Gcaba អាយុ ២៣​ឆ្នាំ បាន​និយាយថា នាង​រីករាយ​នឹង​បទពិសោធ​នៃ​ការរៀនសូត្រ​អំពី​វប្បធម៌​របស់​នាង​។ ខ្ញុំ​នៅតែ​ចូលរួម​ព្រោះ​យើង​ត្រូវគេ​បង្រៀន​ពី​វប្បធម៌​។ ដំបូន្មាន​របស់ខ្ញុំ​ចំពោះ​នារី​នៅ​ក្មេង​ផ្សេងទៀត គឺថា ពួកគេ​គួរតែ​មក ព្រោះ​វា​ជា​បទពិសោធ​ល្អ​។​

វិធានការ​បន្ថែម​ទាំងនេះ បាន​កើតឡើង​បន្ទាប់ពី​មាន​គ្រោះថ្នាក់​រថយន្តក្រុង​ដ៏​សោកនាដកម្ម​មួយ​ នៅក្បែរ​ក្រុង Melmoth​។​ #​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​សិល្បៈ និង​វប្បធម៌ KwaZulu-Natal លោក Ntombikayise Sibhidla-Saphetha និយាយថា វិធាន​ការដែល​បានដាក់​លើ​សុវត្ថិភាព​ដឹកជញ្ជូន​ស្រី​ក្រមុំ​ទាំងនោះ បានទទួល​លទ្ធផល​ល្អ ដោយ​រថយន្ត​ទាំងអស់​បានមក​ដល់​ដោយ​សុវត្ថិភាព​៕

 

Filed in: សិល្បៈ, សុខភាព

Recent Posts

Bookmark and Promote!