តារាចម្រៀង “Piece of me” ស្លៀកប៊ីគីនី ពីរផ្ទាំង គេងសំដិលខ្លួន នៅក្បែរអាងមុជទឹក កាលពីថ្ងៃទី ២០ ខែមីនា កន្លងមកនេះ។ មានមតិមួយចំនួន និយាយថា នេះជាស្នាដៃរបស់ Photoshop។
ប្រ៊ីតនី ស្ពៀ កំពុងស្ថិតក្នុងរយៈពេលសំរាក ៥សប្ដាហ៍ ក្រោយពេល បញ្ចប់សំដែងការប្រគុំតន្ត្រី ប្រ៊ីតនី : Piece of me នៅឡាសវេហ្គាស សហរដ្ឋអាមេរិក ។ “ម្ចាស់ក្សត្រីតន្ត្រី POP” កំពុងត្រៀមចេញអាល់ប៉ុម ស្ទូតឌីយោ ទី៩ ក្នុងបុព្វហេតុរបស់ខ្លួន។ នាងបានរៀបរាប់ថាៈ “ក្រោយរយៈពេលមួយដ៍វែងនេះ គឺជាប្រការដ៏អស្ចារ្យបំផុតដែលខ្ញុំបានធ្វើ ។ ខ្ញុំមានមោតនភាព ពីផលិតផលរបស់ខ្លួន ហើយវាជាករណីពិសេសដោយឡែកមួយ។ ខ្ញុំមិនប្រញាប់ប្រញាល់ទេ ។ ខ្ញុំចង់អោយអ្វីៗគ្រប់យ៉ាង មានលក្ខណៈឥតខ្ចោះ ” ៕ (តាមប្រភពឯកសារបរទេស)