សុខភាព៖ មនុស្សស្រីត្អូញត្អែរ គ្រប់ពេលពីភាព អសមត្ថភាព របស់ពួកគេ មិនអាចសម្រេច ទឹកកាមបាន ប៉ុន្តែវា មិនមែន មានតែមនុស្ស ស្រីទេ បុរសក៏ត្អូញត្អែរដែរ នៅពេលគូស្នេហ៏រ បស់ពួកគាត់មិនអាច ឈានដល់ចំណុច កំពូលបាន នេះបើយោងតាម គេហទំព័រ Blodsky ចុះផ្សាយ។
តាមការសិក្សា បានបង្ហាញឲ្យដឹងថា មនុស្សស្រី សម្រេចទឹកកាម បានតែ ២៥ភាគរយ ប៉ុណ្ណោះក្នុងពេល រួមភេទ ស្របពេលដែល ៧៥ភាករយ ទៀតទាមទារ ឲ្យមានការជម្រុញ សម្រើបបន្ថែម ដើម្បីបញ្ចេញទឹកកាម បានសម្រេច តែរឿងអាក្រក់នៅ តែកើតមានឡើង ដដែល, មនុស្សស្រីពី ១០ទៅ ១៥ ភាគរយ មិនដែលបាន សម្រេចទឹកកាម ម្តងណាឡើយ។
មានចំណុចជាច្រើន ដែលធ្វើឲ្យមនុស្ស ស្រីមិនអាច សម្រេចកាមបាន នោះគឺ ការអង្គុយលើកៅអីយូរពេក ប្រើថ្នាំបំបាត់ទុក្ខ ខ្វះការប្រមូល អារម្មណ៏ និយាយរឿង ដែលមិនបានការ ទទួលទានជាតិ ស្រវឹងច្រើនខ្លាំងពេក អ្នកទទួលទានទឹក មិនបានគ្រប់គ្រាន់ ការពាក់ស្បែកជើង កែងចោត ខ្ពស់ខ្លាំងពេក ការមានអារម្មណ៏ អាក្រក់ចំពោះខ្លួនឯង ៕