សុខភាព៖ស្ត្រីមួយចំនួន មានបញ្ហាក្នុងការរួមភេទមិនបានដល់គោលដៅ ឬមិនបានទទួលសេចក្តីសុខស្រណុកស្រួលកំពូល ( ឡើងឋានសួគ៌ ) សមតាមប្រាថ្នាបាន។ ដូច្នេះ គួរងាយមកកែខៃបញ្ហាទាំងនេះ ដោយប្រើតិចនិក ៧ ចំណុចខាងក្រោម សាកលមើល៍។
១. ហ្វឹកហាត់ខ្លួនឯង : ដំណាក់កាលដំបូងរបស់ស្ត្រី អាចទទួលសេចក្តីសុខ ពីការជួយខ្លួនឯង ប៉ុន្តែ នៅពេលដែលហាត់ជួយខ្លួនឯងនោះ កុំព្យាយាមឆ្ពោះទៅចំណុចអវយវៈភេទភ្លាម គួរប្រើពេលស្ទាបអង្អែលត្រង់កន្លែងផ្សេងៗ ឲ្យមានអារម្មណ៍ជាមុខសិន សឹមសម្រូតចុះក្រោម នោះអ្នកនឹងជួបប្រទះសេចក្តីសុខ ដែលមិនធ្លាប់មានពីមុខមក។
២. ដាស់អារម្មណ៍មុនឡើងគ្រែ : មុននឹងឈានទៅដល់ការឡើងគ្រែ គួរប្រើពេលក្នុងការផឹកស្រា ញ៉ាំអាហារពេលល្ងាច បន្ទាប់មកឈានមកដល់ការនិយាយគ្នាជាមួយដៃគូរបស់ខ្លួន។ ការស្ទាបអង្អែកសព្វរាងកាយ ជួយដាស់អារម្មណ៍ឲ្យពុះកញ្ជ្រោល និងឈានដល់ភាពស្រណុកសុខស្រួលនៅដំណាក់កាលចុងក្រោយបាន។
៣. ស្រមើស្រមៃ : ក្រៅពីមានសេចក្តីសុខជាមួយដៃគូររបស់ខ្លួនហើយនោះ ការស្រមើស្រមៃ អាចជួយឲ្យអ្នកផ្តោតអារម្មណ៍ជាមួយការរួមភេទ យ៉ាងពេញទំហឹង បើបណ្តែអារម្មណ៍ទៅតាមការស្រមើស្រមៃ ខណៈពេលដែលដៃគូរបស់អ្នកកំពុងដាស់អារម្មណ៍អ្នក ធ្វើបែបនេះមិនមែនជារឿងខុសទេ។ ផ្ទុយទៅវិញ វាធ្វើឲ្យ អ្នកកាន់តែមានអារម្មណ៍រោលរាល និងនាំអ្នកទៅដល់ឋានសួគ៌ដ៏ស្រណុកកំពូល។
៤. ធ្វើកាយវិការពង្រឹងសាច់ដុំ : តាមពិសោធន៍ បានបង្ហាញថា ស្ត្រីដែលធ្វើកាយវិការពង្រឹងសាចដុំ រាល់ថ្ងៃ អាចដល់ចំណុចកំពូលយ៉ាងឆាប់ហើយញឹកញាប់ ព្រមទាំងមានការស្រៀបស្រើបយ៉ាងខ្លាំង។
៥. ក្បាច់នៅពីលើ : មានក្បាច់ជាច្រើន ដែលសមរម្យសម្រាប់ស្ត្រី ហើយការនៅខាងលើ សមរម្យបំផុត ដោយមូលហេតុ ៣ យ៉ាង គឺ :
១. អ្នកជាអ្នកគ្រប់គ្រង់ស្ថានការណ៍។
២. ពេលប្រតិបត្តិការប៉ះជាមួយឆ្អឹងត្រគាករបស់បុរសកាន់តែបង្កើនភាពស្រៀបស្រើប។
៣. អាចយកដៃស្ទាបអង្អែកដើមទ្រូងរបស់ខ្លួនបានទៀតផង។
៦. វាយលុកពីក្រោយ : ផលប្រយោជន៍របស់ក្បាច់នេះ គឺអ្នកអាចប្រើរបស់សិប្បនិម្មិត ឬដៃជាជំនួយបាន នៅក្នុងពេលដៃគូកំពុងធ្វើសកម្មភាពរួមរ័ក។
៧. ប្រាប់គេពីអារម្មណ៍របស់អ្នក : រឿងដ៏សំខាន់ដែលអ្នកត្រូវចង់ចាំនោះ គឺអ្នកត្រូបបន្លឺសំឡេងប្រាប់ថា អ្វីដែលអ្នកចូលចិត្ត និងអ្វីដែលអ្នកមិនចូលចិត្ត? បើគូស្នេហ៍ធ្វើខុស ហើយអ្នកមិនប្រាប់គេមិនអាចដឹងទេ៕