0

តើអស់រដូវពេលណា អាចរួមភេទបាន?

មាននារីភាគច្រើន យល់ថានៅពេល ដែលអស់រដូវភ្លាម គឺអាចរួមភេទភ្លាម នេះជាការយល់ដឹង ដែលខុសមួយ ព្រោះនៅពេលដែល អ្នកអស់រដូវភ្លាម ហើយអ្នករួមភេទភ្លាម វានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង ម្យ៉ាងទៀតបើមិនប្រយ័ត្ន វានឹងអាចធ្វើឲ្យអ្នក មានផ្ទៃពោះបានទៀតផង។

នៅពេលដែលអ្នកអស់រដូវភ្លាម អ្នកមិនអាចរួមភេទបានដោយសារតែ នៅពេលដែលអ្នកទើបនឹងអស់រដូវភ្លាម ស្បូនអ្នកគឺនៅមិនទាន់បិតជិតអស់ទេ ហើយប្រពន្ធ័ការពាររាងកាយ អ្នកក៏នៅខ្សោយនៅឡើយដែរ ដូចនេះប្រសិនជាអ្នករួមភេទ អ្នកអាចនឹងមានជំងឺដែលទាក់ទងនឹងរោគស្ត្រីផ្សេងៗបាន ជាងនេះទៅទៀត វានឹងអាចធ្វើឲ្យអ្នកចេញឈាមនៅផ្នែកខាងក្រោមដូចគ្នា ដែលអាចប៉ះពាល់ដល់សុខភាពអ្នកយ៉ាងងាយ នោះអ្នកនឹងមិនអាចមានសុខភាពដែលល្អ និងរឹងមាំឡើយ។ ដូចនេះអ្នកអាចរួមភេទបាននៅពេលដែលអ្នកអស់រដូវចំនួនពី២ទៅ៣ថ្ងៃ ម្យ៉ាងទៀតនៅមុនពេលដែលអ្នកជិតមករដូវ អ្នកក៏មិនត្រូវរួមភេទដែរ ព្រោះវាអាចធ្វើឲ្យអ្នក មានជំងឺឆ្លងផ្សេងៗបានយ៉ាងងាយបំផុត៕

98

Filed in: សិល្បៈ, សុខភាព

Recent Posts

Bookmark and Promote!