0

លោក​ ថោង​ សុ​ខាំភូ ​និងលោក​ គោស៊ុំ ​សា​រឿត ឃុប​ឃិតគ្នា​ប្រព្រឹត្តអំ​ពើពុករលួយ?

ក្រោយពេល​លោក ថោង សុខាំ​ភូព្យាយាម​បិទបាំង​អំពើអាក្រក់​របស់ខ្លួនហើយ​បើក​ការវាយប្រហារ​ព្រមាន ​និង​ប្រមាថ​អ្នកកាសែត​យ៉ាង​កំរោល​នោះបែរជា​លោក គោ​ស៊ុំ សារឿ​ត បាន​លើកសរសើរ​ទទួលស្គាល់​ស្នាដៃ​លោក ថោង សុខាំ​ភូ​។ លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យបាន​ប្រើ​វេទិកា​នោះ​វាយប្រហារ​លើ​អ្នកកាសែត ហើយ​អះអាងថាករណី​កុងត្រូល​គយ​គឺ​លោក​បាន​ស៊ី​ញ៉េ​ឲ្យ​ដាក់​នៅ​គោលដៅ​ដើម្បី​ បង្កើន​ការរកចំណូល​ពន្ធគយ និង​ទប់ស្កាត់​បទល្មើស​រត់ពន្ធ​។ចំណុច​នេះ​បង្ហាញ​ឲ្យ​ឃើញថា កន្លងមក​លោក គោ​ស៊ុំ សារឿ​តឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​រឿង​បង្កើត​កុងត្រូលជជុះ​នៅ​ ចំណុច​ផ្លូវ​លេខ​៥០ ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​។

នៅក្នុង​ពិធី​ប្រកាស​តែងតាំង​លោក ឆែ សុធាចូលកាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ កាលពីពេល​ថ្មីៗ​នេះធ្វើ​ឲ្យ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ ខេត្តបន្ទាយមានជ័យ​ដឹងថា លោកគោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក ថោង សុខាំ​ភូអតីត​ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យគឺជា​អ្នក​ឃុបឃិត​គ្នា​ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​។ លោក ថោងសុខាំ​ភូ បាន​យក​វេទិកា​នៃ​ការ​ផ្ទេរតំណែង​នោះដើម្បី​បិទបាំង​អំពើពុករលួយ​ របស់ខ្លួនហើយ​បើក​ការវាយប្រហារ​លើ​អ្នកសារព័ត៌មាន​ដែល​ហ៊ាន​លាតត្រដាង​ អំពើអាក្រក់​របស់ខ្លួន​ផងដែរ​។ ចំណែក​លោកគោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ ក៏​ខំប្រឹង​ជួយ​បិទបាំង​អំពើពុករលួយ​ដល់​ឆ្អឹង​របស់លោក ថោង សុខាំ​ភូ ។

​អំពើពុករលួយ​ដល់​ឆ្អឹង​របស់លោក ថោង សុខាំ​ភូនិង​ការឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​របស់លោក គោ​ស៊ុំ សារឿ​តក្នុងការ​បង្កើត​កុងត្រូលជជុះ​នាពេល​កន្លងមកគឺជា​រឿង​មិនអាច​បិទបាំង​ បានឡើយព្រោះ​ឈ្មួញ​អាជីវករ​និង​អ្នករត់​តាក់ស៊ី​បានធ្វើ​បាតុកម្ម​បិទផ្លូវ​ ជាតិ​លេខ​៥​ជាច្រើនលើក​មកហើយ​។មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ ខេត្តបន្ទាយមានជ័យបាន​វាយតម្លៃ​ទុកជាមុន​ថា នៅពេល​លោក ឆែ សុធាមកកាន់​តំណែង​ជា​មេ​គយ​ខេត្តបន្ទាយមានជ័យ គឺ​លោក គោ​ស៊ុំ សារឿ​តអាច​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​ការបង្កើត​កុងត្រូលជជុះ​ ដូច​មុន​​។ បញ្ហា​នេះ​ក្រសួងមហាផ្ទៃ និង​អគ្គនាយកដ្ឋានគួរ​ចាត់វិធានការ​ទប់ស្កាត់​ជាមុន​ដើម្បី​កុំ​ឲ្យ​ អភិបាលខេត្ត​បន្ទាយមានជ័យនិង​មេ​គយ​ថ្មី​ខេត្តបន្ទាយមានជ័យឃុបឃិត​គ្នា​ ប្រព្រឹត្ត​អំពើពុករលួយតាមអំពើចិត្ត ​៕

Hong-0688

Filed in: នយោបាយ

Recent Posts

Bookmark and Promote!