Comments Off

ប៉ូ​លិ​ស​​ដោះលែ​ង​សកម្ម​ជ​នសិ​ទ្ធិម​នុ​ស្ស និ​ងស​កម្មជ​នដី​ធ្លី សរុ​ប ១​១

ភ្នំ​ពេញ: ​​លោក រ៉ុង ឈុ​ន ​ប្រធាន​ស​មាគម​គ្រូ​បង្រៀន​​ឯករាជ្យ ​អ្នកស្រី ទេ​ព វ​ន្នី ​អ្នក​ស្រី យ៉ោ​ម បុប្ផា ​រួម​ជា​មួយ​​ស្ត្រី ​៨ នាក់​​ផ្សេង​ទៀត ​ត្រូវបា​ន​ប៉ូ​លិ​ស ​ដោះលែ​ង ចេញពី​​ស្នងការដ្ឋា​ន​នគរ​បាល​រា​ជធានី​ភ្នំពេ​ញ​វិញ​ហើយ​ នៅ​ម៉ោង​ជិ​ត ២ រ​សៀល ថ្ងៃ​ទី​២១​មក​រា​នេះ​​។ អ្នក​​ទាំង ​១១ ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​ពេល​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក ស្ថានទូត​បារាំង និង​នៅ​ស្ថានទូត​អង់គ្លេស កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៤​។​លោក ឆេង សុ​ភ័ស្ស សកម្មជន​សិទ្ធិមនុស្ស អង្គការ លីកាដូ បានឲ្យដឹងថា ក្រោយ​ពី​ប៉ូលិស ធ្វើ​កំណត់ហេតុ និង​ឲ្យ​អ្នក​ទាំង ១១ ផ្តិតមេដៃ លើ​កិច្ចសន្យា ដែល​មានន័យថា ឈប់​ឲ្យចូល​រួម​ក្នុង​ការតវ៉ា និង​បាតុកម្ម ខុសច្បាប់ រួចមក គឺ​ប៉ូលិស បាន​ដោះលែង​ពួកគេ​ទាំង ១១ នាក់ មកវិញហើយ​។​ ​ការចាប់​ឃាត់​ខ្លួន​អ្នកដឹកនាំ​ការជួបជុំ ត្រូវបាន​ធ្វើឡើង ៣ ដង​។ លើកដំបូង ចាប់​អ្នកស្រី ទេព វ​ន្នី សកម្មជន​ដីធ្លី​ដ៏​លេចធ្លោ នៅ​បឹង​កក់​។ លើក​ទី​២ ចាប់​មនុស្ស ៣ នាក់​ទៀត ដែល​មាន​លោក រ៉ុង ឈុន និង​កញ្ញា ឡុង គឹម​ហ៊ាង រួម​ទាំង​សកម្មជន​ម្នាក់ទៀត​។ លើក​ទី​៣ កងកម្លាំង​រក្សា​សណ្តាប់ធ្នាប់​ខណ្ឌ​ដូនពេញ ដែល​ប្រដាប់​ដោយ​ដំបង និង​មួកសុវត្ថិភាព បាន​ស្ទាក់ផ្លូវ​ក្រុម​សកម្មជន​ដីធ្លី នៅ​ពេទ្យ​កាល់ម៉ែ​ត្រ ហើយ​ចាប់ខ្លួន​ស្ត្រី​សកម្មជន​ដីធ្លី ៧ នាក់​ផ្សេង​ទៀត ដែល​មាន​ទាំង​អ្នកស្រី យ៉ោម​បុប្ផា​ផង​។​
​ក្រុម​សកម្មជន​សិទ្ធិមនុស្ស លោក​រ៉ុង​ឈុន និង​សកម្មជន​ដីធ្លី​សរុប​ទាំងអស់ ១១ នាក់​នោះ ត្រូវបាន​ដឹក​តាម​ឡាន​ឃុប របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ យក​ទៅ​ឃុំឃាំង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

1470205_397682040377891_1714854903_n

Filed in: នយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!