0

បង្កើត​កម្មវិ​ធីគូរ​គំនូរ​ លើ​ខ្លួន​តារា​ម៉ូដែល​ស្រាត ​ដើម្បី​ផ្សព្វ​ផ្សាយ​ផលិត​ផល

ចិន៖ ផ្សារមួយនៅក្នុងទីក្រុង ណានជីង ប្រទេសចិន បានអញ្ជើងវិចិត្រករ គូរលើដងខ្លួនមនុស្ស មកគូរគំនូរផ្សេងៗ នៅលើដងខ្លួនតារាម៉ូដែល ពីរបីនាក់ ដែលស្រាតមួយល្វែង លើនៅតាមចិញ្ចើមផ្លូវ ។

កម្មវិធីមួយនេះបានធ្វើឡើង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងគោលបំណង់ ដើម្បីទាក់ទាញ់អារម្មណ៍ អ្នកធ្វើដំណើរឆ្លងកាត់ ឲ្យងាកមកមើលផលិតផល នៅក្នុងផ្សារទំនើប របស់ខ្លួន ។

ស្របពេលដែលសីតុណ្ហភាព នៅក្នុងទីក្រុងមួយនេះ ស្ថិតនៅក្នុងកម្រិត ប្រមាណ១៣អង្សាសេ ហើយអ្នកធ្វើដំណើរ ពាក់អាវធំការពារ ភាពត្រជាក់នោះ តារាម៉ូដែលទាំងអស់ បានស្រាតបង្ហាញ ដើមទ្រូងហាប់ក្បំ បិតបាំងពីភ្នែក អ្នកមើល ដោយសារតែទឹកថ្នាំ របស់វិចិត្រករ តែប៉ុណ្ណោះ ។

តារាម៉ូដែលស្រីទាំងអស់នោះ ត្រូវបានគេឲ្យពាក់ ម៉ាស់បិតបាំងមុខ ប៉ុន្តែទ្រូងរបស់ពួកគេវិញ ត្រូវបើកជំហរឲ្យអ្នកដំណើរ មើលដោយសេរី ។យ៉ាងណាក៏ដោយគេមិនបាន ប្រាប់អំពីឈ្មោះ របស់ផ្សារទំនើប មួយនោះទេ ហើយក៏មិនប្រាប់ឲ្យដឹងថាតើ កម្មវិធីបង្ហាញមួយនោះ មានរយៈពេលប៉ុន្មានថ្ងៃ នោះដែរ ៕

hour-192

Filed in: សិល្បៈ, សុខភាព

Recent Posts

Bookmark and Promote!