0

ប៉ាក់ ​គីអៅ ​បន្តកា​ន់កាប់​ខ្សែក្រ​វាត់ WBO ​ក្រោយ​វាយ Algeria រាប់​រហូតដ​ល់៩​ដង

ក្រុងម៉ាកាវ៖ ការប្រកួត ១២ទឹក ពេញស្តេចប្រដាល់ ជនជាតិហ្វីលីពីន ម៉ានី ប៉ាក់គីអៅ កម្ពស់១,៦៩ម៉ែត្រ ការពារខ្សែក្រវាត់ ក្របខណ្ឌ WBO Welterweight ប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម ក្រោយយក ឈ្នះគូប្រជែង ជនជាតិអាម៉េរិក Chris Algieri ដោយពិន្ទុដាច់ ។

ក្នុងការប្រកួតដ៏ស្វិតស្វាញ ប៉ាក់ គីអៅ បានប្រើកណ្តាប់ដៃ ដ៏ជំនាញវាយលើកីឡាករ វ័យ៣០ឆ្នាំ Algieri រហូតដល់អាជ្ញា កណ្តាលរាប់ដល់ ៩ដង តាំងពីទឹកទី២ នៅសង្វៀន Venetian Arena ស្ថិតក្នុងទីក្រុង ម៉ាកាវ ប្រទេសចិន ។ ប៉ាក់ គីអៅ បានបន្តឈ្នះ ជាលើកទី៥៧ ក្រៅពីចាញ់៥ ស្មើ២ និងផ្តួលគូប្រកួតឲ្យ សន្លប់បាន ៣៨ដង ខណៈដែល Algieri កម្ពស់ ១,៧៨ម៉ែត្រ ធ្លាប់ឡើង វាយបាន២១ដង មិនដែលស្មើ និងផ្តួល គូប្រកួតឲ្យសន្លប់ បាន៨ដង ៕

v_0058

Filed in: កីឡា

Recent Posts

Bookmark and Promote!